ក្រុមប្រឹក្សាភិបាល

១.លោក តិ ចាន់គុណ ជាប្រធានក្រុមប្រឹក្សាភិបាល (Mr. TE Chankun, Chairman)

ជនជាតិខ្មែរ កើតនៅខែ តុលា ឆ្នាំ ១៩៧៨​។ លោកបានបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ ១៩៩៩ និងបានបន្តចូលវគ្គបណ្តុះ0001-Te Channkunបណ្តាលគ្រូបង្រៀនរបស់ក្រសួងអប់រំរយៈពេល០២ឆ្នាំ ហើយបានបន្តអាជីពជាគ្រូបង្រៀនអស់រយៈពេល១០ឆ្នាំ។ ក្នុងឆ្នាំ ២០០៦,លោកបានបន្តសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ (Accounting & Finance)ពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)។ ក្នុងឆ្នាំ ២០១០ លោកបានធ្វើការជាប្រធានផ្នែកឥណទាន នៅក្នុង គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ រហូតដល់ចុងឆ្នាំ ២០១៣ ។ លោកបានក្លាយជាប្រធានសមាគមកសិកររុងរឿង រយៈពេល២ឆ្នាំ ដល់ដំណាច់ឆ្នាំ ២០១៤។

បច្ចុប្បន្នលោកជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ស៊ី.ប៊ី ម៉ាឃីត (ខេមបូឌា) ។

២.លោក ជា វិសិដ្ឋ ជាអភិបាល (Mr. CHEA Visith, Director)

ជនជាតិខ្មែរ កើតនៅខែមីនា ឆ្នាំ ១៩៨៣។ លោកបានបញ្ចប់ថ្នាក់វិទ្យាល័យក្នុងឆ្នាំ ១៩៩៩ និងបានបន្តសិក្សានៅមជ្ឈមណ្ឌល 0002-Chea Visith1គរុកោសល្យភូមិភាគបាត់ដំបងរយៈពេល ០២ឆ្នាំ និងបានបន្តអាជីពជាគ្រូបង្រៀន រូបវិទ្យា-គីមីវិទ្យា អស់រយៈពេល ០៨ឆ្នាំ។ លោកបានបន្តសិក្សាថ្នាក់​បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញ ទីផ្សារ (Marketing) ឆ្នាំ ២០០៤-២០០៨ ពីសាកលវិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច (UME)។ លោកបានធ្វើការក្នុងគ្រឹះស្ថានធនាគារអស់រយៈពេល ០៥ឆ្នាំ ក្នុងផ្នែកទីផ្សារ និងឥណទាន ចាប់ពីឆ្នាំ ២០០៩ មក ។ ​ក្នុងឆ្នាំ ២០១៥ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម ជំនាញ ធនាគារ និងហិរញ្ញវត្ថុ (Banking & Finance) ពីសាកលវិទ្យាល័យបៀលប្រាយ (BBU)។ ក្នុងឆ្នាំ ២០១៤ លោកបានបន្តការងារជា​គណៈកម្មាធិការប្រតិបត្តិសមាគមកសិកររុងរឿង។ 

ចាប់ពីឆ្នាំ ២០១៥ មកលោកបានក្លាយជា អភិបាលរបស់ក្រុមហ៊ុន ស៊ី.ប៊ី  ម៉ាឃីត (ខេមបូឌា) ។

៣.លោក ធឿន វណ្ណថុង ជាសមាជិក (Mr. THOEURN Vannthong, Board member)

0004-Thoeurn Vannthongជនជាតិខ្មែរ កើតនៅខែធ្នូ ឆ្នាំ ១៩៨០។ លោកបានបញ្ចប់ថ្នាក់វិទ្យាល័យក្នុងឆ្នាំ ១៩៩៩ ។ លោកបានបន្តសិក្សាថ្នាក់​បរិញ្ញាបត្រ វិទ្យាសាស្រ្ត ឯកទេសវិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science and Engineering) ឆ្នាំ ២០០១-២០០៥ ពីសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។ នៅឆ្នាំ ២០០៦ គាត់បានបើកហាងលក់ទូរស័ព្ទទំនើប ទទួលបានជោគជ័យ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ចាប់ពីឆ្នាំ ២០១៥ មកលោកបានក្លាយជា សមាជិកក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន ស៊ី.ប៊ី  ម៉ាឃីត (ខេមបូឌា) ។